ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត !!!
ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ែត
ចាន់ថុន ឯកឧត្តម លោក មេបញ្ជាការ កងកម្លាំងទាំង៣ អាជ្ញាធរក្រុង/ស្រុក ក្រុមការងារ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត សម្រាប់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ចំនួន ១១៩០ គ្រួសារ នៅ០៦ទីតាំង នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់កោះពងសត្វ សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ និង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងនាមតំណាងឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត
មានប្រសាសន៍ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យមាន ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្ត ក៍ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំនិងផ្ដាំផ្ញើសូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕ ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.