ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត .លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ បានដឹកនាំក្រុមការងារក្រុង សង្កាត់ ភូមិ និងតំណាងក្រុមហ៊ុនដោះសេវាអនាម័យ ស៊ិនទ្រីក្រុងប៉ោយប៉ែត អ្នកពាក់ព័ន្ធតំណាងម្ចាស់ផ្សារត្រី ផ្សារប៉ោយប៉ែតថ្មី ចុះដោះស្រាយបញ្ហាការកកស្ទះសម្រាមនៅផ្សារត្រី និងផ្សារប៉ោយប៉ែតថ្មី(អគ្គ:)ដែលបណ្តាលមកពីកំណើនការប្រមូលផ្តុំកាកសំណល់សល់ពីការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារ និងជុំវិញផ្សារ និងកត្តាប្រមូលកាកសំណល់មិនទាន់ពេលវេលារបស់ក្រុមហ៊ុន។
ជាដំណោះស្រាយ និងវិធានការបន្ទាន់ខ្ញុំបាទបានឱ្យក្រុមហ៊ុនសេវាអនាម័យស៊ិនទ្រីក្រុងប៉ោយប៉ែតប្រមូលធ្វើការប្រមូលសំរាមទាំងនោះចេញទាំងអស់ និងធ្វើការលាងសម្អាតឱ្យបានស្អាត រួមទាំងបានណែនាំទៅតំណាងម្ចាស់ផ្សារត្រី និងផ្សារប៉ោយប៉ែតរកទីតាំងទុកដាក់សម្រាមបណ្តោះអាសន្នដោយដាក់ទូកុងទឺន័រមួយឬពីរឱ្យបងប្អូនអាជីវករវិចខ្ចប់កាកសំណល់សល់ពីការលក់ដូរយកមកដាក់ និងតម្រូវឱ្យក្រុមហ៊ុនត្រូវមកដឹកជញ្ចូនចេញពីទីតាំងជារៀងរាល់ថ្ងៃដោយមិនឱ្យខកខានឡើយ។
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមភ្ជាប់សេវាអនាម័យដើម្បីឱ្យក្រុមហ៊ុនស៊ិនទ្រីមានវិធានធ្វើការប្រមូលសំរាមបានទាន់ពេលវេលានៅទូទាំងក្រុងប៉ោយប៉ែត៕
ទីក្រុងស្អាតផ្តើមចេញពីការចូលរួមរបស់បងប្អូនទាំងអស់គ្នា!!!!