ស្ថានឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុនចូលរួមពិធីកាន់បិណ្ឌទី៥​របស់វត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៅខេត្តកាណាហ្កាវ៉ា​ ប្រទេសជប៉ុន !!!

នៅព្រឹកថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៤​ តាងនាមឱ្យស្ថានឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុន​ លោក​ សុខ​ ធា​ អគ្គទីប្រឹក្សា​ មន្ត្រី​ និងបុគ្គលិកស្ថានទូត​ បានចូលរួមជាមួយបងប្អូនខ្មែរនៅជប៉ុន​ ក្នុងការធ្វេីជាអ្នកផ្តេីមបុណ្យក្នុងបិណ្ឌទី៥​របស់វត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៅខេត្តកាណាហ្កាវ៉ា​ ប្រទេសជប៉ុន។

 

ពិធីកាន់បិណ្ឌនេះ​ មានការចូលរួមពីសំណាក់បងប្អូនខ្មែរដែលកំពុងរស់នៅ​ ធ្វេីការ​ និងសិក្សានៅក្នុងប្រទេសជប៉ុនជាច្រេីន ក្នុងការប្រគេនចង្ហាន់​ និងគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃ​ ព្រមទាំងបង្សុកូល​ឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន​ ស្របតាមពិធីសាសនាខ្មែរ។ ក្នុងឱកាសនោះ​ ក៏មានការជួបជុំទទួលទានអាហារសាមគ្គី​ ការច្រៀង និងរាំលេងកម្សាន្តក្នុងបរិយាកាសសប្បាយរីករាយ និងភាពក្តីស្និទ្ធស្នាល។ដោយ៖Bayon Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *