រុស្ស៊ីអះអាងដណ្តើមយកភូមិពីរនៅតំបន់ Kursk ភាគខាងលិចរបស់ខ្លួនមកវិញ !!!

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១៦ កញ្ញា) ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ភូមិចំនួនពីរមកវិញនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួនពីអ៊ុយក្រែន ដោយបន្តនូវអ្វីដែលទីក្រុងមូស្គូ និយាយថា ជាការវាយបកយ៉ាងធំនៅទីនោះ។

កងកម្លាំងរុស្ស៊ី បាននឹងកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk ចាប់តាំងពីថ្ងៃទី០៦ ខែសីហាមក នៅពេលដែលទីក្រុងគីវ បានធ្វើឱ្យទីក្រុងមូស្គូ ភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហាររបស់បរទេសដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

របាយការណ៍ដែលមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យរបស់ក្រសួងការពារជាតិរុស្ស៊ីនោះ បានរាយការណ៍ពីការដណ្ដើមបានយកមកវិញនូវតំបន់តាំងទីលំនៅពីរគឺភូមិ អ៊ូសផននូវកា (Uspenovka) និង ប័រគី (Borki) ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយតំបន់ Sumy របស់អ៊ុយក្រែន។ដោយ៖Bayon Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *