ជនសង្ស័យប្រុស ស្រីចំនួនបីនាក់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

 

ជនសង្ស័យប្រុស ស្រីចំនួនបីនាក់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១
វេលាម៉ោង០៩និង០០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយកម្លាំងការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណី ផ្ដល់ទីតាំង សមគំនិតរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងចឹក្សាសង្កាត់/ក្រុង.កំពង់ឆ្នាំង។

ឃាត់ខ្លួនជនសង្ស័យ ៖ ចំនួន០៣នាក់ .ស្រី០២នាក់៖
១. រស់ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។
២. ពេក សុធា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់/ក្រុង.កំពង់ឆ្នាំង ។
៣. ស៊ុយ សារឿន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់,ទូរស័ព្ទ ០៣គ្រឿង,សម្ភារៈវេច
ខ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ទាំង០៣នាក់ រួមទាំងវត្ថុតាង កម្លាំងអធិការក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន
មកកាន់ ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *