យោងតាមទិន្នន័យចុងក្រោយ គិតត្រឹមម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃពុធ (ទី១១ ខែកញ្ញា) បានឲ្យដឹង ព្យុះទីហ្វុងដ៏មានឥទ្ធិពល Yagi និងផលប៉ះបាល់របស់វា បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី នៅក្នុងបណ្ដាខេត្ត និងទីក្រុងភាគខាងជើង ដោយបណ្តាលមនុស្ស ១៥៥នាក់ បានបាត់បង់ជីវិត និង ១៤១នាក់ នៅតែបាត់ខ្លួន។
ជាពិសេស ខេត្តតំបន់ភ្នំភាគខាងជើង Lao Cai បានរាយការណ៍ថា មានចំនួនអ្នកស្លាប់ ឬបាត់ខ្លួនច្រើនជាងគេបំផុត ដោយសរុប ១៥៥នាក់ (ស្លាប់ ៥៣នាក់ និងបាត់ខ្លួន ១០២នាក់)។
ចំណែកខេត្ត Cao Bang បានរាយការណ៍ថា មានអ្នកស្លាប់ និងបាត់ខ្លួនចំនួន ៥២នាក់ នៅស្រុក Nguyen Binh (ស្លាប់ ២៩នាក់ និងបាត់ខ្លួន ២៣នាក់)។ ហើយទីក្រុង Yen Bai បានរាយការណ៍ថា អ្នកស្លាប់និង បាត់ខ្លួន ៤៤នាក់ (ស្លាប់ ៤០នាក់ និង ៤នាក់បាត់ខ្លួន)។ នៅខេត្ត Quang Ninh មានសេចក្ដីរាយការណ៍ថា មនុស្ស ១៣នាក់ បានស្លាប់ (១២នាក់ ដោយសារព្យុះទីហ្វុង និង ម្នាក់ ដោយសារទឹកជំនន់)។
គួរបញ្ជាក់ថា ជំនន់ទឹកគ្រប់ទីកន្លែង កំពុងកើតមាននៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ខណៈភ្លៀងបន្តធ្លាក់ឥតឈប់។ កម្ពស់ទឹកនៅក្នុងតំបន់ជាច្រើន កំពុងឡើងយ៉ាងឆាប់រហ័ស ដែលបង្ខំឲ្យមានការជម្លៀសប្រជាជន នៅតាមដងទន្លេ និងនៅតំបន់ទំនាប៕ដោយៈBAYON Radio