ខេត្តកណ្ដាល៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល ផ្នែករដ្ឋបាលជលផលបាសាក់ និងសង្កាត់ពញាឮ ដឹកនាំដោយលោក ប៉ុម សីហា នាយរងខណ្ឌតំណាងលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹងនាំដោយលោក ថោ ឡូ នាយអធិការដ្ឋានចតុមុខ និងកម្មករសរុប៥០នាក់ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចពាមលង្វែក ឃុំកំពង់លួង និងចំណុចតាមដងទន្លេសាប ឃុំកោះចិន ស្រុកពញាឮខេត្តកណ្តាល។
ក្រោយប្រតិបត្តិការចុះបង្ក្រាបលទ្ធផល៖ លូស្បៃមុង ចំនួន ៥០មាត់លូ ,របាំងព្រួលស្បៃមុង ៧០០០ម៉ែត្រ ,បង្គោលតូចធំ ៣៥០០ដើម ,ចាក់លែងកូនត្រីចំរុះ ២០០គីឡូក្រាម វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលសរុប ២ករណី ៕ដោយៈ Bayon Radio