ខេត្តបន្ទាយមានជ័យ ៖ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ចាត់កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃដែលចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៥នាក់បាន១.ឈ្មោះ ចាន់ កុសល់ ភេទប្រុសអាយុ៤៥ឆ្នាំ ២.ឈ្មោះ ម៉ី កុសល់ ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ សុខ ម៉ៅ ភេទប្រុសអាយុ៤៥ឆ្នាំ ៤.ឈ្មោះ ជា ទីងសាន ភេទប្រុសអាយុ២៤ឆ្នាំ ៥.ឈ្មោះ ប្រាផាន អូរ៉ាន់នីត ភេទប្រុសអាយុ៤០ឆ្នាំ(ជនជាតិថៃ)ដែលស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃនិងរឹបអូសវត្ថុតាងប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នៅចំណុចផ្សាររ៉ាស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជនជាតិថៃបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធីច្បាប់៕