ប្រមុខការទូតអាមេរិ៖ អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់នៅហ្កាហ្សា ខណៈជំរុញក្រុមហាមាសរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើបំពេញចន្លោះប្រហោង ថ្មីមួយសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ប៉ុន្តែក្រុមហាម៉ាសបាននិយាយថា សំណើនេះតាមពិតទៅបំពេញលក្ខខណ្ឌរបស់លោក Netanyahu តែប៉ុណ្ណោះ និងសមនឹងរបៀបវារៈរបស់លោក ៕