ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំ កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែផលប្រយោជន៍ខ្លួនឯង លាបណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។
ជាមួយគ្នានោះក្នុងនាមកងរាជអាវុធហត្ថខេត្ត ក៏បានរៀបចំរួចជាស្រេចដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ កម្លាំងត្រៀម២៤លេី២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មេីសផ្សេងៗកុំឱ្យកេីតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនេីង ល្បែងស៊ីសង គ្រឿង ញៀនជាដេីម ប្តេជ្ញា បង្ក្រាបដោយគ្មានការលេីកលែងឡេីយ៕