ព្រឹកនេះ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនរយៈពេលបីថ្ងៃ !!!

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ព្រះសព្វព្រះរាជហឬទ័យនឹងស្តេចយាងបំពេញទស្សនកិច្ច​នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។

យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤​កន្លងទៅនេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះ​រាជបន្ទូលថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិ​ទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅ​សាធារណ​រដ្ឋប្រជាមានិតចិន ។

នៅក្នុងឱកាសអវត្តមាននៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹង​ទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ កន ចំណាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *