លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម គឺបំណងធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ទីក្រុង Kyiv មុនពេលការចរចាសន្តិភាពដែលអាចកើតមាន និងដើម្បីបន្ថយល្បឿននៃវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី។
កងកម្លាំងអ៊ុយក្រែនបានវាយលុកឆ្លងព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានលុកលុយពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ ឃើស (Kursk) របស់រុស្ស៊ី ជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរបស់រុស្ស៊ីក្នុងតំបន់នោះ។
លោក Putin នៅក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតបំផុតរបស់លោកអំពីការលុកលុយរហូតមកដល់បច្ចុប្បន្នបាននិយាយថា អ៊ុយក្រែន ដោយមានជំនួយពីក្រុមចៅហ្វាយនាយលោកខាងលិច កំពុងព្យាយាមកែលម្អជំហររបស់ខ្លួនមុនពេលកិច្ចពិភាក្សាដែលអាចធ្វើទៅបាន ៕ដោយៈBAYON Radio