ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃពុធ ១១ រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក.ពស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤នេះ ក្រោមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានឲនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោងប្រមាណ ១២និង៣០នាទី បានដឹកនាំកំលាំងជំនាញព្រហ្មទណ្ទក្រុងប៉ោយប៉ែតនិងកំលាំប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានចុះល្បាត ពួនស្ទាក់ ដើម្បីបង្កា និងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្ត សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពេលមកដល់ចំណុចម្តុំរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៦នាក់ មានដាវ ០១ដើម ទុកសំរាប់ចាំធ្វើសកម្មភាពលើគូរភាគីម្ខាងទៀត ដែលមានជំលោះពីថ្ងៃមុន តែមិនទាន់បានធ្វើសកម្មភាពនៅឡើយទេ។
.ក្មេងទំនើងទាំងនោះ រួមមាន ÷
១/.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
២/. ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចប្បន្នរស់នៅសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។
៣/. ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជា (បក្ខពួក)លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមាន ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមីហឺរ កាលពីយប់ ថ្ងៃទី២៥/០៧/២០២៤ បណ្តាលអោយខួចខាតម៉ូតូចំនួន០១គ្រឿងនិងធ្លាប់ធ្វើសម្មភាពកាប់ចំនួន០៣ដងមកហើយនៅដីថ្មី។
៤/.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។
៥/.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន(+) (ជាបក្ខពួក)
៦/. ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
_បញ្ជាក់ មុនពេលកើតហេតុឈ្មោះ ហួត ចាន់ណារ៉ា នឹងបក្ខពួក បានអង្គុយផឹកស្រា មានគ្នាចំនួន៥/៦នាក់ នៅពេលពួកខ្លួនផឹកចប់ ប្រហែលរយះពេល២ម៉ោងទើបបក្ខពួកមួយក្រុមទៀតមក កាប់ម៉ូតូរបស់ម្ចាស់តូបតែម្តង។
ហើយកន្លងមកក្រុមនេះ ធ្លាប់ជិះម៉ូតូ៣ទៅ៤ម៉ូតូ ជេប្រមាថ ហើយបានស្រែកថាអញ!! អូរអំបិល បើអាណាខ្លាំងចេញមកកាប់គ្នា ។
១/តាមចម្លើយសារភាពពីឈ្មោះ ហួត ចាន់ណារ៉ាថា ពួកគេបានយកដាវលាក់ទុកក្នុងគុម្ពស្មៅក្រោមព្រះភូមិ ដើម្បីចាំកាប់ក្រុមម្ខាងទៀត ដែលកាប់ម៉ូតូកាលពីថ្ងៃទី២៩កន្លងមកនេះ។
២/តាមចម្លើយសារភាពពីឈ្មោះ ជា សារិន បានសារភាពថា ពួកគេបានធ្វើសកម្មភាពកាប់ម៉ូតូគេកាលពីថ្ងៃទី ២៥.០៧.២០២៤ នៅចំណុចមុខហាងមីហឺរ នៅវេលាម៉ោង៣នឹង៥៥នាទីយប់បក្ខពួកគេមានគ្នាបីនាក់រួមទាំងខ្លួន ចំណែកពីរនាក់ទៀតគាត់មិនស្គាល់ឈ្មោះទេ តែដឹងថាគាត់ម្នាក់នៅស្វាយ ម្នាក់នៅផ្សារកណ្ដាល។
សូមរំលឹកកាលយប់ថ្ងៃទី២៥.០៧.២០២៤ ប្រហែលម៉ោង២៣នឹង១០នាទី ពួកគាត់បាននាំគ្នាទៅដើរលេងនៅម្ដុំចុងស្រល់មានគ្នា០៤នាក់ម៉ូតូពីរគ្រឿងលុះប្រហែលម៉ោង០០នឹង០៥នាទីពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀតដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តាងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីរខាងមុខ ស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថាកាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅ ពេលភ្លាមនោះ ពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឺរពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិត និងពួកគ្នាខ្ញុំក៏បានកាប់ដែរ តែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់អស់ទៅ។
ឈ្មោះ ជា សារិន បានសារភាពថា ពីមុនរូបខ្លួនក៏បានធ្លាប់កាប់គេ នៅចំណុចដីថ្មី ជនសង្ស័យទាំង០៦នាក់នេះជាមុខសញ្ញាក្មេងទំនើងដែលតែងតែធ្វើសកម្មភាព កាប់លើម៉ូតូរបស់អ្នកដ៏ទៃ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សាកណ្តាលផងដែរ។
បច្ចុប្បន្ន ÷ ជនសង្ស័យទាំង០៦នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត ៕