លោក សំអាង ផានី អធិការក្រុងច្បារមនវ័យក្មេងកាន់តំណែងបាន៦ខែ ត្រូវបានថ្នាក់លើដកតំណែង !!!

ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួង មហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមជុំវិញ ករណីនេះថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោកកាន់តំណែងជាអធិការរងក្រុងច្បារមនរូបនេះមិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ  នៅក្នុងក្រុងច្បារមន។

លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការនៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេលដែលក្រុមអធិការកិច្ចកំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿងមិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ចបានរក ឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃមហាផ្ទៃសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោមកនៅត្រឹមវរសេនីយ៍ត្រី។

យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កាលពីអំឡុងពាក់ កណ្តាលខែធ្នូឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជន រងគ្រោះបណ្តាលឲ្យរងរបួសក្បាលដេរ៣៣ថ្នេរទីតាំងកើតហេតុនៅភូមិថ្នល់បំបែក  សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅក្រុងច្បារមនលោក សំអាង ផានីអធិការរង ក្រុងច្បារមន(សំអាង ផានី)ដែលជាអ្នកទទួលសំណុំរឿង ទាក់ទិនទៅនឹងការប្រើ អំពើហិង្សា តាមវ៉ៃជនរងគ្រោះដល់ផ្ទះនេះ ។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤នាក់ នឹងបានខលប្រាប់ជន រងគ្រោះថាបានចាប់បានជនបង្កចំនួន៤នាក់ហើយ ហើយឲ្យជនរងគ្រោះទៅជួបនៅ អធិការរងក្រុងច្បារមន ។ បន្ទាប់មកពេលជនរងគ្រោះ ទៅដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោក សំអាង ផានីអធិការរងឲ្យផ្តិតមេដៃនៅលើក្រដាសសមួយដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្ដឹង នៅក្នុងនោះលោកអធិការរងក្រុងច្បារមនបានដោះលែង ជនបង្កទាំងបួនរូបនោះ រួចទៅហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *