លោក Putin គិតថាលោក Trump មានចិត្តស្មោះក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន !!!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) ក្នុងសន្និសីទព័ត៌មាននៅប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីត្រូវបានសាកសួរពីការលើកឡើងរបស់លោក ត្រាំ ដែលថាលោកអាចបញ្ចប់សង្រ្គាមអ៊ុយក្រែនបានយ៉ាងឆាប់រហ័ស បើលោកឈ្នះតំណែងសេតវិមានថា លោកជឿជាក់ថាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) មានចិត្តស្មោះចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពិតមែន ប៉ុន្តែលោកមិនដឹងទេថាតើលោក ត្រាំ ធ្វើគម្រោងនោះដោយមធ្យោបាយណា ប្រសិនបើជាប់ឆ្នោត។

លោក ពូទីន បាននិយាយថា «យើងយកចិត្តទុកដាក់លើរឿងដែលថាលោក ត្រាំ ប្រកាសថាខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែននេះណាស់។ យើងមិនដឹងថាលោកនឹងធ្វើដោយរបៀបណាទេ ប៉ុន្តែយើងគិតថាលោកនិយាយដោយស្មោះ ហើយយើងគាំទ្រគំនិតនោះ» ៕ដោយៈ Bayon Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *