អបអរសាទរក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជា ដណ្តើមបានមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ !!!

ក្នុងនាមជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា និងក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជា ដែលដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសាចម្តាយ ២ ០០០ម៉ែត្រ និងមេដាយសំរឹទ្ធ ចំនួន ២គ្រឿង លើវិញ្ញាសាចម្ងាយ ២០០ម៉ែត្រ និងចម្ងាយ ៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី។

ព្រិត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងមានប្រទេសចូលរួមប្រកួត ចំនួន ៩ រួមមាន៖ កម្ពុជា រុស្ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អូប៉ាគីស្ថាន វៀតណាម និងម៉ាឡេស៊ី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *