អំណោយអង្ករនិងគ្រឿងទេសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ !!!

អំណោយអង្ករនិងគ្រឿងទេសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ !!!

 

ចេញផ្សាយ៖ ព្រឹកថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២១

ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.

ក្រុងប៉ោយប៉ែត៖ក្រោមការយកចិត្តទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

.លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបាននាំយកអំណោយអង្ករនិងគ្រឿងទេសរបស់

ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ឧកញ៉ាហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាលយ័ កែគឹមយ៉ាន

ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលមានចំនួន ៧៩ គ្រួសារក្នុងសង្កាត់ប៉ោយប៉ែតដោយមានការអញ្ជើញចូលរួម

.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត.

.លោកវ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១

.លោកប៊ុនសុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់

.លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់លោក លោកស្រីមេភូមិអនុភូមិជំនួយការភូមិ។

អំណោយរួមមាន ៖

១.អង្ករ២០kg

២.ទឹកត្រីនិងទឹកស៊ីអុីវ។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែតក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យដល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះពិសេសក្នុងឱកាសនោះដែរ លោកគាត ហ៊ុល អភិបាលនៃគណៈបក្សក្រុងប៉ោយប៉ែតក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ននៅសូមរក្សាអនាម័យនិងរក្សាកម្រិតពិសេស ៣កុំនឹង ៣ការពារ។

 

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺ covid ១៩ ៕ ដោយៈ លោកស្រី គង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត

You might like

Leave a Reply

Your email address will not be published. Required fields are marked *