ខេត្តរតនគិរី ៖ បើទោះជាប្រមុខថ្នាក់ដឹកនាំ បញ្ជាអោយបិទល្បែងតាមonlineគ្រប់ប្រភេទនៅតាមបណ្ដារាជធានី- ខេត្ត និងបញ្ជាអោយបង្ក្រាបល្បែងសុីសងនៅតាមមូលដ្ឋានអោយអស់ក៍ដោយ ក៍ប៉ុន្តែអាជ្ញាធរខេត្តរតនគិរីហាក់មិនអើពើរនិងបទបញ្ជាប្រមុខរដ្ឋាភិបាលនោះទេ ជាក់ស្តែងចាប់តាំងពីខែឧសភារហូតមកដល់ខែមិថុនា ឆ្នាំ២០២៤ នេះ សង្កេតឃើញមានល្បែងonlineបានបើកលេងពេញបន្ទុកហើយនៅក្រុងបាលុងនិងទៅដល់បណ្ដាស្រុកនូវទូទាំងខេត្តហើយ
មេធំបើកល្បែងស៊ីសងOnline ប្រចាំខេត្តមានពីរនាក់ដែលគេបានស្គាល់យ៉ាងច្បាស់នោះ ក៏មានបំណងធ្វើការពង្រីកកូនកញ្ចែងទៅដល់តាមភូមិ ឃុំ ឬទីប្រជុំជនបន្ថែមទៀត នេះបើតាមការអោយដឹងពីអ្នកកាន់ម៉ាស៊ីនសំរាប់ចាក់ភ្នាល់( កំព្យូទ័រ)។
ពាក់ព័ន្ធល្បែងOnline(ឡូតូនិងមាន់ជល់)ខាងលើនេះដែរ អ្នកស្និតនិងមេល្បែង បានប្រាប់អង្គភាពសារព័ត៌មានថា ពិតជាមាននៅចំណុចទីតាំងជាច្រើន នៅក្នុងខេត្តពិតប្រាកដមែនស្ទើរគ្រប់រោងកាហ្វេនិងតារាងបាល់ទះ បេនឡាន ឬ ទីប្រជុំជនក្នុងក្រុងបានលុង និងតាមបណ្ដាស្រុក ដែលមានអក្សរ សំគាល់ផ្សេងៗគ្នានៅគ្រប់ទីតាំងរបស់ពួកគេ ព្រោះពួកគេបានរត់ការបិទបាំងអ្នកធំៗក្នុងខេត្តអស់ហើយដោយមានអក្សរឡាតាំងជាសំគាល់ មានន័យថាមានក្រុមហ៊ុនពីរធំៗនៅលើទឹកដីនៃខេត្តរតនគិរី។ តើពិតទេថាអាជ្ញាធរខេត្តមិនមានការឃុបឃិតគ្នាអនុញ្ញាតិអោយបើកលេងយ៉ាងអនាធិបតេយ្យបែបនេះបែរជាធ្វើមិនដឹង?
ដោយឡែកតាមប្រសាសន៍មន្រ្តីមូលដ្ឋានលោកបានប្រាប់ អ្នកសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា ការងារនេះហួសសមត្ថភាពមន្រ្តីមូលដ្ឋានហើយ លោកបានរាយការណ៍ទៅថ្នាក់លើហើយតែមិនដឹងថាខាងថ្នាក់លើមានចំណាត់ការយ៉ាងណានោះទេឬមួយមន្រ្តីថ្នាក់មូលដ្ឋានមិនដឹងថាថ្នាក់លើបានទទួលកញ្ចប់រួចហើយទេដឹង។ បើតាមមន្រ្តីតូចតាចបានបង្ហើបប្រាប់ថាមេៗទទួលកញ្ចប់អស់ហើយជាថ្នូរមិនបង្រ្កាបទៅលើទីតាំងបើកល្បែងទាំងនោះទោះបីមានការរាយការណ៍ពីអ្នកសារព័ត៌មានក៏ដោយ។ បើដូចនេះមែនមិនដឹងថាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទៅជាយ៉ាងណាទេ?
ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈ អង្គភាពសារព័ត៌មាន ធ្វើការសំណូមពរទៅដល់ ឯកឧត្តម អភិបាលខេត្ត មេត្តាចុះពិនិត្យមើលទីតាំងល្បែងឡូតូ មាន់ជល់onlineនៅក្នុងខេត្ត និងតាមបណ្ដាស្រុកហើយបង្ក្រាបឲ្យមានប្រសិទ្ធភាពផងទាន!ដើម្បីភូមិឃុំមានសុវត្ថិភាពនិងកុំអោយមេល្បែងទាំងនោះមានអំនួតក្អេងក្អាងថាគ្មានអ្នកណាហ៊ានចាប់បង្រ្កាប ឬបិទអាជីកម្មរបស់ខ្លួននោះឡើយ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័ន ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕