វរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន !!!

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក លីវ លី មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូចលេខ២ បានបន្តដឹកនាំកម្លាំងចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ចាប់ពីបង្គោលលេខ313 រហូតដល់បង្គោល លេខ314 ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ដោយអនុវត្តនូវបទបញ្ជាលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ក៏ដូចជាការដាក់ចេញផែនការរបស់លោកមេបញ្ជាការវរសេនាតូចលេខ២ ក្នុងការបំពេញភារកិច្ច បន្តសហការល្បាតពិនិត្យជាប្រចាំតាម ខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់រាល់បទល្មើស៲ផ្សេងៗ ដែលកើតមាន ជាលទ្ធផលពុំមានសភាពការណ៍អ្វីកើតឡើងឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *