ខេត្តកោះកុង ៖ ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ក្នុងភូមិសាស្រ្តខេត្តកោះកុង ច្រើនសន្ធឹកសន្ធាប់គយខេត្តកោះកុង កំពុងជិះសេះលែងដៃ ក្នុងអំពើពុករលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល អំពើពុករលួយទៅលើផ្ទៃសមុទ្រគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោក ទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំង អស់ ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំទំនិញគេច ពន្ធសាំងគេចពន្ធ និងទំនិញបងបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ (ផ្លូវទឹក) និងផ្លូវគោកយ៉ាងពេញបន្ទុកដោយរលូនក្នុងទឹកដីខេត្ត កោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។
ដោយយោងតាមប្រភពពីមន្រ្តីអត់លិទ្ធបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់លោក ទុំ ណូ មេសាខាគយខេត្តកោះកុង ដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូល ពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុងបាន បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។
ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ទំនិញពីប្រទេសថៃបានរិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទីជាមេសាខាគយខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងននៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្រទេសថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីបប្រទេសថៃយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀតផង ។
ប្រភពពីសមត្ថកិច្ចស្ថាប័នដ៏ទៃបង្ហើបថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដែលនាំចូលពីប្រទេសថៃមាន ដូចជា ស្រាបៀរជាច្រើនប្រភេទភេសជ្ជៈកំប៉ុងឬដបគ្រឿងសំណង់ ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម។ ប្រភពបានបន្ថែមទៀតថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធគ្រប់ប្រភេទ យ៉ាងសកម្មផងដែរ។ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ ពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយ ពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។
បើតាមការបង្គាប់បញ្ជាយានយន្តដឹកទំនិញឆ្លងកាត់តាម ផ្លូវជាតិលេខ៤៨ត្រូវបង់ លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅរថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង សកម្មភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្ត កោះកុងតាមដែនទឹកនិងដែនគោក៕