ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះពិនិត្យស្ថានភាពទឹកដែលរងការជន់លិចក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត !!!
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.
ក្រុងប៉ោយប៉ែត៖ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងព្រមទាំងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គិតត្រឹមម៉ោងនេះស្ថានភាពទឹកស្ថិតក្នុងកម្រឹតដែលក្រុមការងារអាចគ្រប់គ្រងបាន។ ប្រជាពលរដ្ឋរស់នៅតំបន់ទំនាប រ៉បតាមអូរព្រំដែនដែលរងការជន់លិចលំនៅដ្ឋានត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានទាំងការស្នាក់នៅ ការហូបចុក និងបញ្ហាសុខភាព ៕