គណ:ប្រតិភូសង្ឃ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដឹកនាំដោយព្រះតេជគុណ Husodo Sanghapamokkha Mahathera, Sri Pannyavaro និមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕ រូបថត៖ រ៉ាន់ ច័ន្ទភិរុណ