ស្ទឹងសិរីសោភ័ណហក់ឡើងខ្លាំងក្រោយពីភ្លៀងខ្លាំងធ្លាក់ជាប់គ្នា៣ថ្ងៃអាជ្ញាធរក្រុងសិរីសោភ័ណត្រៀមជញ្លៀសប្រជាពលរដ្ឋនៅជាប់មាត់ស្ទឹងហើយ !!!

ស្ទឹងសិរីសោភ័ណហក់ឡើងខ្លាំងក្រោយពីភ្លៀងខ្លាំងធ្លាក់ជាប់គ្នា៣ថ្ងៃអាជ្ញាធរក្រុងសិរីសោភ័ណត្រៀមជញ្លៀសប្រជាពលរដ្ឋនៅជាប់មាត់ស្ទឹងហើយ !!!

ចេញផ្សាយ៖ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាស្ទឹងសិរីសោភ័ណស្រាប់តែហក់ឡើងខ្លាំងក្រោយពីមានភ្លៀងខ្លាំងធ្លាក់ជាប់គ្នា៣ថ្ងៃ អាជ្ញាធរក្រុងសិរីសោភ័ណបាន ប្រុងប្រៀបត្រៀមជញ្លៀសប្រជាពលរដ្ឋនៅជាប់មាត់ស្ទឹងទៅនៅទីទួសសុវត្តិភាពហើយ។ រដ្ឋបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងនៅល្ងាច ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ។កន្លងមក លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារបានចុះពិនិត្យពិស្ថានភាពទឹកបានប្រាប់ឲ្យដឹងថាក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាចឡើងដល់ឆ្នាំមុនហើយ។ស្របពេលនោះនេះលោកបានធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ តូចៗ និងត្រៀមខ្លួនចំពោះ បញ្ហាគ្រោះទឹកជំនន់ ផងដែរ ព្រោះថាស្ថានភាពកម្រឹតទឹកស្ទឹងសិរីសោភ័ណកំពុងហក់ឡើងយ៉ាងគំហុកក្នុងឃុំ ព្រះពន្លា ពិសេសក្នុងភូមិ ៣។
លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលពីស្ថានភាពទឹកនេះហើយបើទឹកនៅតែបន្តភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃទៀតនោះនឹងត្រូវប្រកាសអាសន្នក្នុងក្រុងសិរីសោភ័ណជាមិនខានឡើយ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុងប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ការខូចខាតនិងរកវិធីស្ទាក់ទឹកបញ្ចូលស្រែ ក៏ដូចជាស្តុកទឹកទុកជាដើម ។ចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់នៅតាមដងស្ទឹង ដែលអាចកើតមានក្នុងក្រុងសិរីសោភ័ណនេះ សូមអាជ្ញាធរ ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើម៕ ដោយៈ លោកស្រី គង់ ស្រីញ៉ ជំនួយការ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ .

You might like

Leave a Reply

Your email address will not be published. Required fields are marked *