ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តន៍តាមបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់លោក វរសេនីយ៍ទោ សាន សៃ មេបញ្ជាការរងដឹកនាំកម្លាំងអន្តរាគនមន៍ចំនួន ០៩នាក់ អាវុធវែង-ខ្លី ចំនួន ០៧ដើម នឹងរថយន្តចំនួន ០១គ្រឿង ធ្វើការល្បាតត្រួតពិនិត្យលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ចុះធ្វើការល្បាតចល័ត្ន នៅពេលរាត្រី ដើម្បីរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស បង្ការ បង្រាប ក្មេងទំនើប ធ្វើសកម្មភាពអុកឡុក តាមដងផ្លូវសាធារណៈ និងនៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨១៥ ត្រៀមកម្លាំង ២៤ម៉ោងលើ ២៤ ម៉ោងដើម្បីមានហេតុការណ៍កើតឡើងជាយថាហេតុចុះជួយអន្តរាគមន៍និងបង្ក្រាបជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ៕
You might like
កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង៧៣គីឡូក្រាមនិងកាន់កាប់ និងដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…!!!
12/09/2024
5 Likes
81
រយ:ពេល ៧ថ្ងៃ ក្រសួងមហាផៃ្ទ បានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជិត ២ ៦០០លើក និងមានអ្នកចូលរួមជិត ១០ម៉ឺននាក់ នៅទូទាំង ២៥រាជធានី ខេត្ត !!!
12/09/2024
7 Likes
77
កម្មកររាប់រយនាក់ក្នុងតំបន់ឧស្សាហកម្មអូរនាងបានផ្ទុះការតវ៉ាទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ពលកម្មពួកគាត់ឲ្យបានទៀងទាត់ព្រោះជីវភាពគ្រួសារ !!!
06/09/2024
13 Likes
126