- ជនជាតិថៃម្នាក់ធ្លាប់រកស៊ីវេរលុយជាមួយម្ចាស់ហាងបុរី KTH រាប់លានបាតកន្លងមកមិនអី ចុងក្រោយវេលុយទៅឲ្យម្តាយនៅថៃ២លើកបានប្រាក់ចំនួន៦៥១.០០០បាត រត់គេចត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!
ចេញផ្សាយ៖នាព្រឹក ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ ដោយមានគោរពបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីស្ត្រីជាជនជាតិថៃម្នាក់ធ្លាប់រកស៊ីវេរលុយជាមួយម្ចាស់ហាងបុរី KTH រាប់លានបាតកន្លងមកមិនអី ចុងក្រោយវេលុយទៅឲ្យគេយកទៅឲ្យម្តាយនៅប្រទេសថៃ២លើកបានប្រាក់ចំនួន៦៥១.០០០បាតគេចបាត់ត្រូវ កម្លាំងការិយាល័យព្រហ្មទណ្ឌករាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន នៅព្រឹក ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២១ ការឃាត់ខ្លួននេះដោយទទួលតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ងឹម សារី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីពីជនឆបោកមានឈ្មោះ ចាន់ចិ រ៉ា ខុងឌី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ងឹម សារី បានឱ្យដឹងថា នៅវេលាម៉ោង៩ និង២៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានមកឲ្យខ្លួនវេរលុយនៅហាងរបស់ខ្លួននៅចំណុចបុរី KTH ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយវេរលុយទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ យកទៅឲ្យម្តាយនៅថៃជាបន្តបន្ទាប់សរុបប្រាក់ថៃចំនួន៤៥១.០០០បាត ក្រោយពីវេរលុយរួចឈ្មោះ ចាន់ចិរ៉ា ខុងឌី បានសន្យាឱ្យខ្លួនទៅយកប្រាក់សុទ្ធនៅបន្ទប់ជួលរបស់គេនៅម្ដុំដីស ស្ដិតក្នុងក្រុងប៉ោយប៉ែត ។ បន្ទាប់មកទៀតនៅវេលាម៉ោង១២ ឈ្មោះ ចាន់ចិរ៉ា ខុងឌី បានឱ្យខ្លួនវេរប្រាក់មុនទៅឈ្មោះ ខាងលើដដែលចំនួន២០០,០០០បាតបន្ថែមទៀត ព្រោះទុកចិត្តឈ្មោះ ចាន់ចិរ៉ា ខុងឌី ជាម៉ូយប្រចាំ ទើបខ្លួនវេរលុយឲ្យសរុបចំនួន៦៥១.០០០បាត ។ ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីវេរលុយ២លើកខ្លួនបានទៅយកលុយពីឈ្មោះ ចាន់ចិរ៉ា ខុងឌី នៅកន្លែងស្នាក់នៅស្រាប់តែជនសង្ស័យគេចខ្លួនបាត់ដោយឃើញជនសង្ស័យមិននៅខ្លួនបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថា រូបគេពិតជាបានឱ្យជនរងគ្រោះវេរប្រាក់ឱ្យចំនួន២លើកសរុបចំនួន៦៥១,០០០បាត ទៅឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ ពិតប្រាកដមែន ហើយខ្លួនបានឱ្យឈ្មោះ ស៊ីធិឆៃ ឈីណាសាន់ យកទៅឱ្យម្ដាយរបស់ខ្លួននៅប្រទេសថៃផងដែរ ចំណែកខ្លួនមិនមានប្រាក់សុទ្ធឱ្យទៅជនរងគ្រោះទើបគេចខ្លួនតែម្ដង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថាដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមផ្លូវច្បាប់ ៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍