ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ និងប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជេីញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារប្រឡងប្រណាំង វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកំពុងឈរជេីងនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង លោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ ៥១២ ៥១៣ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។
លោកមេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៤ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងប្រឡងប្រណាំង ក្រៅពីនោះ បានចូលរួមបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ចុះបេសកកម្មផងដែរ។
ក្នុងនោះដែរ លោក បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕