ជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ នៅចំណុចបន្ទប់ជួល០១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយដឹងថា៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមា​នជ័យ និងដោយមានការសម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងជំនាញ ការិយាល័យប្រាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់នៅចំ​ណុចបន្ទប់ជួល០១កន្លែង ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមាន ៖

១-ឈ្មោះ ចាន់ គីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
២-ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយ៤២ឆ្នាំ មុខរបរកម្មករលើកគីបខោអាវ(ជាប្តីប្រពន្ធ) មុខសញ្ញាជួញដូរ
៣ -ឈ្មោះ ឆួម សៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខសញ្ញាប្រើប្រាស់ ។

លោកស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖-ម្សៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន)ចំនួន០៣កូនថង់តូចទម្ងន់ស្មើ៦.០៩ក្រាម ថ្លឹងទាំងសំ​បក .ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួនចំនួន​៦០គ្រាប់ .ដែកកេះ២ .សំបកថង់មួយចំនួន .និងបំពង់​បឺតមួយចំនួន ។
លោកស្នងការរង វរសេនីយ៍ឯកធិន ស៊ិនដេត បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ៕
ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *