តើអ្នកដឹងទេថា តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី (EPL) មានពូជឈើព្រៃសំខាន់ជាង៥០ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី? របកគំហើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ នេះបើតាមឱ្យដឹងពីសំណាក់អង្គការWWF ដើម្បីជួយទ្រទ្រង់ដល់ប្រភេទសសត្វឃ្មុំព្រៃធ្វើសម្បុក។
អង្គការWWFបានឱ្យដឹងដែរថាចំពោះការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលផងដែរ។ តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិរបស់យើង ។នាពេលនេះអង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ដោយ៖ ដេប៉ូ ផ្សាយដោយ៖ ធូ កុសល