ក្រុងប៉ោយប៉ែត ៖ នារសៀលថ្ងៃទី ១៨ខែមេសាឆ្នាំ ២០២៤នេះវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរសង្កាត់អូរជ្រៅនិងក្រុមការងារនៃសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន ២៦ គ្រួសារ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះសំបែងចំនួន ១៩ គ្រួសារស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅចំណុចអាង អូខៃដនចំនួន ៧គ្រួសារ នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
អំណោយទាំងអស់រួមមាន ៖
អង្ករ , ធុងទឹកតូចនិងធំ , ឆ្នាំងដំបាយ , ស្លាបព្រា ,ចាន , ប៊ីចេង ,ទឹកត្រី ,ទឹកស៊ីវ ,មី ,មុង កន្ទេល ។
ជម្រាបជូនផងដែរថា បងប្អូនប្រជាពលរដ្ឋ ១៩ គ្រួសារដែលរងការឆាបឆេះផ្ទះសម្បែងត្រូវបានទទួលថវិកាបន្ថែមក្នុងមួយគ្រួសារ ៥ ម៉ឺនរៀល។
ហើយនិងបងប្អូននៅអាងអូខេដន ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់បោកប៉ើងដំបូលតូបត្រូវបានទទួលថវិកាបន្ថែមមួយគ្រួសារ ២ ម៉ឺនរៀល ផងដែរ ៕ ដោយៈបងសី