ទិដ្ឋភាពថ្ងៃទី១៤ ពោរពេញដោយភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ប្រុស ស្រីក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មីដែលជាប្រពៃណីជាតិរបស់យើង !!!

ក្រុងប៉ោយប៉ែត : នារសៀលថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៤ វត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យនិងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតរួមដំណើរជាមួយ សមាជិកក្រុមប្រឹក្សាក្រុងចៅសង្កាត់ ចៅសង្កាត់រងទាំង២សង្កាត់ កងរាជអាវុធហត្ថកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នគរបាលព្រំដែន និងប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៃប្រពៃណីជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយក្រៃលែង ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្លេងអឺងកង នៅតាមគេហដ្ឋានតាមដងផ្លូវ រាំលេងប៉ាតម្សៅ សប្បាយយ៉ាងរីករាយ ហើយមានសន្តិសុខល្អ ដោយការរៀបចំរបស់សមត្ថកិច្ច ។

នៅក្នុងនោះផងដែរ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតមានមតិផ្តាំផ្ញើ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូលក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស សូមមានសុខភាពល្អប្រកបមុខរបរ រកសុីទទួលទានមានបាននិងមានសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ នៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *