លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដេីម្បីស្នេីសុំរូបភាពសរសេីរជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នេីម !!!
ចេញផ្សាយ៖នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ យោងតាមការណែនាំរបស់ផែនប្រឡងប្រណាំងទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលជំនាញ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោកនាយការិយាល័យបុគ្គលិក លោកនាយលេខាធិការដ្ឋាន និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ អញ្ជើញចូលរួមប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដេីម្បីស្នេីសុំរូបភាពសរសេីរជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នេីមក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ ក៏ដូចអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសម្រាប់ឆ្នាំ២០២១ ។
នៅក្នុងកិច្ចប្រជុំវាយតម្លៃនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែនទៀតក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់នៅតែបន្តគោរព និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុតចំពោះមេរោគកូវីដ-១៩ និងជម្ងឺកាចសាហាវផ្សេងទៀត ក្នុងពេលបំពេញការងារ ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរថយន្តជ្រកក្រោមផ្លាកលេខកងយោធពលខេមរភូមិន្ទ ឱ្យចូលទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ ។
ឆ្លៀតក្នុងឱកាសនោះលោកមេបញ្ជាការ បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំជំរុំជម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបានល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹមសត្វដើម្បីបំពេញតម្រូវការហូបចុករបស់កងកម្លាំង ៕ ដោយៈ លោក ពុំ សុផល រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលី .www.cambodiastardailynews.com