លោកវរសេនីយ៍ឯក សួង សៅ ដឹកនាំកម្លាំងក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ គោរពទង់ជាតិ!!!

ខេត្តបន្ទាយមានជ័យ ÷ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ ដឹកនាំកម្លាំង គោរពទង់ជាតិ នៅទីបញ្ជាការវរ៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំង និងផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំ

-ត្រៀមកម្លាំងការពារថ្នាក់ដឹកនាំជាន់ខ្ពស់

-ផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

-ពង្រឹងការងារតាមបណ្ដាផ្នែក និងប៉ុស្តិ៍

-ធ្វើការស្តាសំអាតលេណដ្ឋាន និងដុសលាងសំអាតអាវុធ យុទ្ធភ័ណ្ឌ

-ពង្រឹងវិន័យដល់កងកម្លាំង និងរក្សាសាមគ្គីភាពផ្ទៃក្នុង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *