ខេត្តបន្ទាយមានជ័យ ÷ ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ ដឹកនាំកម្លាំង គោរពទង់ជាតិ នៅទីបញ្ជាការវរ៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំង និងផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំ
-បន្តយកចិត្តទុកដាក់ការពារសន្តិសុខ តាមខ្សែរបន្ទាត់ព្រំដែន
-បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ
-ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ
-ធ្វើការស្តាសំអាតលេណដ្ឋាន និងដុសលាងសំអាតអាវុធ យុទ្ធភ័ណ្ឌ
-ពង្រឹងវិន័យដល់កងកម្លាំង និងរក្សាសាមគ្គីភាពផ្ទៃក្នុង ៕