ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះរដ្ឋបាលក្រុងប៉ោយប៉ែតមានរៀបចំពិធីប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងមុខដំណែង ស្មៀនសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមមន្ត្រីដែលទើបតែងតាំងក្នុងភារកិច្ចថ្មីយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ត្រូវមានទំនាក់ទំនងល្អ សាមគ្គីភាពជាមួយភូមិ បុស្តិ៍រដ្ឋបាល និងគណនេយ្យភាពជាមួយក្រុមប្រឹក្សាសង្កាត់ ជាពិសេសការយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន និងទាន់ពេលវេលាជៀសវាងការទាមទារលើសកម្រៃសេវាណាមួយដែលរដ្ឋបានកំណត់ ។បញ្ជាក់ជូនផងដែរថា ស្មៀនថ្មីដែលចូលកាន់តំណែងនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានឈ្មោះ ឈុំឺ ហឿឬទ្ធា៕