បង្រ្កាបជនជាតិចិនមួយក្រុមដែលបានចាប់ជំរិតជនជាតិចិនដូចគ្នានឹងបង្ឃាំងទុកបានចំនួន១៤នាក់ សមត្ថកិច្ចសហការគ្នាជាមួយកងរាជអាវុធហត្ថក្រុងព្រះសីហនុ !!!

បង្រ្កាបជនជាតិចិនមួយក្រុមដែលបានចាប់ជំរិតជនជាតិចិនដូចគ្នានឹងបង្ឃាំងទុកបានចំនួន១៤នាក់ សមត្ថកិច្ចសហការគ្នាជាមួយកងរាជអាវុធហត្ថក្រុងព្រះសីហនុ !!!


ចេញផ្សាយ៖ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
ក្រុងព្រះសីហនុ៖ នៅក្រុងព្រះសីហនុមានករណីជនជាតិចិនចំនួនមួយក្រុមបានចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី បានកើតឡើងកាលពីវេលាម៉ោងជាង០៩ យប់ ថ្ងៃទី ១០ ខែ កញ្ញាឆ្នាំ ២០២១នេះក្នុងករណីនេះដោយមានការ សម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបនឹងឃាត់ខ្លួនក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំ រវាងជនជាតិចិន និងជនជាតិចិន ដូចគ្នា ជុំវិញបញ្ហានេះដែរកម្លាំងកងរាជអាវុធហត្ថបាន ចុះបង្ក្រាប ករណីបង្ឃាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងនោះដកហូតបានអាវុធចំនួន០៧ដើមកាំភ្លើងវែងមានចំនួន០២ដើម នឹងកាំភ្លើងខ្លីចំនួន០៥ដើម ។

ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៤នាក់ក្នុងនោះមាន(ស្រី០១នាក់)ជាជនជាតិចិនផងដែរ
ក្នុងករណីចាប់បង្ឃាំងមនុស្សដើម្បីជំរិតទារប្រាក់នេះ កម្លាំងសមត្ថកិច្ចរួមទាំងកម្លាំងកងរាជអាវុធហត្ថកំពុងតែធ្វើការសួរនាំនឹងស្រាវជ្រាវដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍www.cambodiastardailynews.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *