ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃពុធ ទី១៣ខែមីនាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីការពង្រឹងប្រព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្រ្កាបទប់ស្កាត់ក្មេងទំនេីង និងការបង្ក្រាបបទល្មេីសនានា ក្នុងក្រុងប៉ោយប៉ែត ដេីម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងលេីកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព សម្រាប់មូលដ្ឋានក្រុងប៉ោយប៉ែតផ្ទាល់។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាព និងសម្ថកិច្ចក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តការងារស្នូល និងការងារអន្តរាគមន៍នានា ពិសេសការងារបង្ក្រាបក្រុមក្មេងទំនេីង និងបទល្មេីសផ្សេងៗយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ត្រូវបន្តទទួលខុសត្រូវលេីការងារការពារសន្តិសុខសង្គមនេះឱ្យបានល្អប្រសេីរ គ្រប់ពេល ដេីម្បីប្រជាពលរដ្ឋមូលដ្ឋានក្រុងប៉ោយប៉ែតយេីងមានសេចក្តីសុខសុវត្ថិភាព សប្បាយរីករាយ និងមានឱកាសប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹមគ្រប់ពេល ” យេីងទាំងអស់គ្នារួមគ្នាធ្វេីការងារដេីម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ព្រោះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតគឺជាគ្រួសាររបស់យេីងទាំងអស់គ្នា” ៕