ខេត្តបន្ទាយមានជ័យ ÷ KTVមួយកន្លែង មានឈ្មោះថា Royal( រ៉ូយ៉ាល់)KTVមានលួចបង្កប់ល្បែងសុីសងខុសច្បាប់ ប្រភេទហ្គេមទូរបាញ់ត្រី និងប្រភេទហ្គេមផ្សេងៗទៀត ដែលគេដឹងថាថៅកែជាជនជាតិចិន ទីតាំងនេះនៅខាងជើងវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រំលឹកផងដែរថា÷កាល ថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងKTV(រ៉ូយ៉ាល់)មួយនេះមានករណីវាយតប់គ្នារវាងជនជាតិចិននិងសន្តិសុខហើយមានផ្ទុះអាវុធជាច្រើនគ្រាប់ទៀត ហើយទីតាំងមួយនេះ ត្រូវបានសមត្ថកិច្ចចុះធ្វើការបិទបណ្តោះអាសន្ន តែទីតាំងនេះបិទបានតែរយ:ពេល២ថ្ងៃតែប៉ុណ្ណោះ ក៏បានបើកដំណើរការឡើងវិញ។
ប្រភពអ្នកញៀនល្បែងបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ទីតាំងKTV(Royal រ៉ូយ៉ាល់) នេះមានបង្កប់ល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមទូរបាញ់ត្រី និងអ្វីៗខុសច្បាប់ផ្សេងទៀត មិនទាន់ឃើញសមត្ថកិច្ចចុះធ្វើការហាមឃាត់ឬណែនាំនៅឡើយទេ ទុកឲ្យKTVមួយនេះបើកដំណើរការយ៉ាងរំភើយ រឺមួយKTVនេះមានខ្សែរធំ បានបិទបានតែ២ថ្ងៃ ហើយល្បែងសុីសងហ៊ានបើកដោយសេរី..។
បច្ចុប្បន្នបញ្ហាល្បែងសុីសង គ្រឿនញៀន ប្រមុខថ្នាក់ដឹកនាំ សម្តេចបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងតែយកចិត្តទុកដាក់បំផុត មិនឲ្យកើតមានល្បែងសុីសងក្នុងមូលដ្ឋានឡើយ ព្រោះល្បែងសុីសង ជាដើមចមនៃអំពើហិង្សា ចោលួច ចោឆក់ ចោប្លន់ ធ្វើឲ្យភូមិឃុំគ្មានសុវត្តិភាពអសន្តិសុខ បាត់បង់គោនយោបាយរបស់ថ្នាក់ដឹកនាំ ។
មហាជនរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្រុងប៉ោយប៉ែត ចំពោះទីតាំងKTV(Royall)រ៉ូយ៉ាល់មួយនេះបន្តទៀត…តើមានចំណាត់ការយ៉ាងណា? ចំពោះទីតាំងKTVខាងលើ និងក៏ជាគោលនយោបាយភូមិឃុំមានសុវត្តិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕