គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកតាមរថយន្តត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បង្ក្រាប !!!
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត២គ្រឿងលួចដឹកសាច់ជ្រូក.ស្លាបមាន់. គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដឹកចេញពីប្រទេសថៃ ចូលមកតាមច្រកបឹងត្រកួនយកមកលក់ចែកចាយក្នុងទីផ្សារក្នុងខេត្តបន្ទាយមានជ័យត្រូវអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វបង្ក្រាបបាននៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការបង្ក្រាបរថយន្តទាំង២គ្រឿងដែលលួចដឹកសាច់សត្វជ្រូក.ស្លាបមាន់. គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោនដឹកចេញពីប្រទេសថៃនោះ ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។
សូមបញ្ជាក់៖ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនេះបានឆែក ឆេក្នុងរថយន្តបានរកឃើញ សាច់ជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ លោកតាន់ផាន់ណារ៉ាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ ៕ ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com