គ្រោះថ្នាក់ចរាចរណ៍រថយន្តជនជាតិចិនមួយគ្រឿងបានបុកម៉ូតូមួយគ្រឿងអូសរាប់រយម៉ែត្រទៅបុករថយន្តមួយទៀតនៅក្រុងប៉ោយប៉ែត !!!

គ្រោះថ្នាក់ចរាចរណ៍រថយន្តជនជាតិចិនមួយគ្រឿងបានបុកម៉ូតូមួយគ្រឿងអូសរាប់រយម៉ែត្រទៅបុករថយន្តមួយទៀតនៅក្រុងប៉ោយប៉ែត !!!

ចេញផ្សាយ:យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១
ក្រុងប៉ោយប៉ែត៖វេលាម៉ោង០១ និង១៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកអូឌីពណ៌សមានពាក់ស្លាកលេខ ភ្នំពេញ 2AH 58 78 បានបុកម៉ូតូ១គ្រឿងហើយក៏បានទៅបុករថយន្តមួយគ្រឿងទៀត បើកបរដោយបុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបានយកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយ ។

រថយន្តជនជាតិចិនបានបុកម៉ូតូអូសពីកែងជ្រូកខ្វៃរហូតមកដល់កែងផ្ទះសាំបូរីចំណុចផ្លូវបំបែកជាបួនរួចនឹងបានបុករថយន្តមួយគ្រឿងទៀតម៉ាក nissan ពីរបាំងបន្តទៀតបានរេចង្កូតទៅបុកផ្ទះសាំបុរីលក់អាយកូមដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ រីឯម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេរីឯរថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងបានយកទៅកាន់អធិការនគរបាលក្រុងប៉ោយប៉ែតចាំដោះស្រាយនៅពេលក្រោយ ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *