ខេត្តបន្ទាយមានជ័យ ÷ អនុវត្តតាមបទបញ្ជា មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យសម្ភារៈអន្តរាគមន៍ ការមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព និងអញ្ជើញត្រួតពិនិត្យ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដើម្បីត្រៀមអន្តរាគមន៍ដោយះស្រាយយថាហេតុផេ្សងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងទីបញ្ជាការ បានទទួលជ្រាប។
លោកមេបញ្ជាការ(ស្តីទី) បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក បានដាស់តឿនក្រើនរំលឹកដល់នាយ-ពលទាហានឱ្យអនុវត្តន៍ជាដាច់ខាតដើម្បីជៀសវាងនូវបញ្ហាប្រឈមដែលពាក់ព័ន្ធនិងគ្រឿងញៀន ក្នុងនោះសង្កត់ធ្ងន់អំពីតួនាទីភារកិច្ចចំពោះមុខរបស់យោធិនទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនឱ្យបានជោគជ័យ ព្រមទាំងបានបញ្ជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បី ការពារឱ្យបាននូវសុខសន្តិភាព ស្ថេរភាព បូរណភាពដែនដី ដើម្បីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕