លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានធ្វើពិធីប្រគល់ថវិកាជូនដល់កងកម្លាំងផ្នែក/ប៉ុស្ដិ៍ !!!

  • លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានធ្វើពិធីប្រគល់ថវិកាជូនដល់កងកម្លាំងផ្នែក/ប៉ុស្ដិ៍ !!!

 

ខេត្តបន្ទាយមានជ័យៈ ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានធ្វើពិធីប្រគល់ថវិកា ជូនដល់កងកម្លាំងផ្នែក/ប៉ុស្តិ៍ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិកា ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ គ.ស.២០២១ ។

នេះគឺជាទឹកចិត្តមួយដ៏ធំធេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ជាពិសេសជាការលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីក្រោមឱវាទដែលកំពុងតែបំពេញភារកិច្ច ការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការរាតត្បាតនូវជម្ងឺកូវីដ១៩ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *