ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់លោក លោកវរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង ដឹកនាំកម្លាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងអប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕