ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន អញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងសណ្ឋាគារសុខាសៀមរាប ដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូនៃរដ្ឋភាគី អនុសញ្ញាអូតាវ៉ា ចំនួន ១៦៤ប្រទេស និងអង្គការអន្តរជាតិនានា ដែលនឹងត្រូវចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ៕រូបថត៖ ឃុត សៅ