ខេត្តបន្ទាយមានជ័យ ÷ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្លែចម្រុះរបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ដាក់លក់ជាប្រចាំថ្ងៃរៀងរាល់ថ្ងៃអាទិត្យ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។
វរសេនាតូចថ្មើរជើងលេខ៥១៤ បានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានាចិញ្ចឹមកងទ័ព នឹងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១៕