នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម អស់លោក ជាអនុប្រធាន និងសមាជិក ក្រុមការងារចុះជួយមូលដ្ឋាន ក្រុង ស្រុក ជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាលជាមួមក្រុមប្រឹក្សាឃុំ សង្កាត់នៃអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ៕ ដោយ៖ កន ចំណាន