អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត !!!

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំក្រុមការងារ នាំយកថវិកា ទឹកសុទ្ធ ទឹកដោះគោ ដែលជាអំណោយដ៌ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក យ៉ិន រស្មី មេបញ្ជាការ កងអនុសេនាធំទី៣ វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ) ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរលោកមេបញ្ជការរងវរសេនាតូច បានជម្រាបជូនថា រាល់សុខទុក្ខ របស់យោធិន ឬគ្រួសារ កងទ័ព ជួបការលំបាក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូ ជួយដោះស្រាយតាមលទ្ធភាពជាក់ស្តែង ជួយសម្រួលការលំបាកបានខ្លះ ក្នុងនាមមិត្តរួមអាវុធ ដើម្បីបុព្វហេតុជាតិមាតុភូម និងប្រជាជនកន្លងមក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *