លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ជួបសំណេះសំណាល និងពិភាក្សាជាមួយ ទាហានព្រានឈុតខ្មៅ និងតម្រួតព្រំដែនថៃ !!!

ខេត្តបន្ទាយមានជ័យ ÷ ដោយគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់ របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កម្លាំង ប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកដើមត្រសេកចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្ដិ៍ ​ និងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលទំនប់ចំនួន ០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ បានជួបសំណេះសំណាល និងពិភាក្សាជាមួយ ទាហានព្រានឈុតខ្មៅ និងតម្រួតព្រំដែនថៃ(ត.ឆ.ដ) ដែលឈរជើងទល់មុខភូមិសាស្រ្តប៉ុស្ដិ៍ទាំងពីរ ស្តីពី ការបង្កេីនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មេីសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ដើម្បីរីតចំណងមិត្តភាពសាមគ្គីភាព រវាងព្រំដែនប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *