បង្រ្កាបករណីនាំចូលចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកគ្មានច្បាប់ជិត១៩តោន !!!

ភ្នំពេញ ៖ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្រង ម៉ុត ដារ៉ា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ បានចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកគ្មានច្បាប់អនុញ្ញាតិចំនួន ០២ទីតាំង:

*ទីតាំងទី១: ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

*ទីតាំងទី២: ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់: ១៨,៨៤៨គីឡូក្រាម ។

វត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង ០២ទីតាំង និងនាំខ្លួនជនសង្ស័យទាំង ០២នាក់(ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *