លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ថវិកា ជូនដល់បណ្ដានគរបាលក្រុង ស្រុកទាំង៩ !!!
ខេត្តបន្ទាយមានជ័យ: រសៀលថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ថវិកា ជូនដល់ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក អធិការ នគរបាលក្រុង.ស្រុកទាំង៩ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា ហេមចិត្តា មហាឧបាសិកា ពុទ្ឋសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីធ្វើការបែងចែកជូនមន្រ្តីក្រោមឱវាទ នេះគឺជាទឹកចិត្តមួយដ៏ធំធេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក ជំទាវ ជាពិសេសជាការលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីក្រោមឱវាទដែលកំពុងតែបំពេញភារកិច្ច ការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការរាតត្បាតនូវជម្ងឺកូវីដ១៩ ៕
-
ឆ្លៀតឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ សូមជូនពរដល់កម្លាំងទាំងអស់ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងកាយមាំមួន ទទួលបានសេចក្តីសុខសប្បាយ ចម្រុងចម្រើន រកទទួលទានមានបាន ប្រកបដោយភាពសប្បាយរីករាយ នឹងជួបតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
ជាពិសេស សូមអោយជៀសឆ្ងាយកុំអោយឆ្លងជំងឺកូវីដ.១៩ និងត្រូវអនុវត្តន៍ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕