មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំសិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព វរសេនាតូចថ្មើរជើងលេខ៥២១ ធ្វើលំហាត់យុទ្ធដំណើរទ័ព !!!

ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ បានដឹកនាំធ្វើលំហាត់យុទ្ធដំណើរទ័ពដល់សិក្ខាកាម វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២ ដោយប្រើប្រាស់ចម្ងាយផ្លូវ ១៥គីឡូម៉ែត្រ ធ្វើដំណើរថ្មើរជើងឆ្លងកាត់ឧបសគ្គមួយចំនួនដោយធម្មជាតិ ដើម្បីត្រៀមបិទបញ្ចប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលនាថ្ងៃខាងមុខ ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ បានលើកឡើងថា ស្ថិតក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា ដើម្បីធានាអនុវត្តភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន។ លោកបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរទ័ពនាពេលនេះ ដើម្បីសំដៅឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ទាំងគុណភាពសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងកិច្ចការពារបូរណភាពទឹកដី ជាកត្តាចំបងរបស់កងទ័ព នៃកងយោធពលខេមរភូមិន្ទ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *